ព្រះត្រៃបិដក ភាគ ១០២
ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវវត្ថុ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១មិនមែនជាចិត្ត នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាចិត្ត ខន្ធ១ក្តី ចិត្តក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ផង នូវនោចិត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាចិត្តផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាចិត្តផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្តក្ខន្ធ អាស្រ័យនូវចិត្តផង នូវវត្ថុផង។
[៤១] នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ។បេ។ នោចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវខន្ធ១មិនមែនជាចិត្ត
ID: 637830657602589261
ទៅកាន់ទំព័រ៖