ព្រះត្រៃបិដក ភាគ ១០២

នូវ​ខន្ធ២ … ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ចិត្តធម៌ អា​ស្រ័យ​នូវ​នោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្ត អាស្រ័យ​នូវ​ពួក​នោ​ចិ​ត្ត​ក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត អាស្រ័យ​នូវ​ពួក​នោ​ចិ​ត្ត​ក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត អាស្រ័យ​នូវ​វត្ថុ។ ចិត្ត​ក្តី នោ​ចិត្តធម៌​ក្តី អា​ស្រ័យ​នូវ​នោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជា​ចិត្ត អាស្រ័យ​នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី ចិត្ត​ក្តី អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជា​ចិត្ត នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ។ នោ​ចិត្តធម៌ អាស្រ័យ​នូវ​ចិត្តធម៌​ផង នូវ​នោ​ចិត្តធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​ខន្ធ១មិនមែន​ជា​ចិត្ត​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​នោ​ចិ​ត្ត​ក្ខន្ធ អាស្រ័យ​នូវ​ចិត្ត​ផង នូវ​វត្ថុ​ផង។ សេចក្តី​បំប្រួញ។
 [៤២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637830657835610231
ទៅកាន់ទំព័រ៖