ព្រះត្រៃបិដក ភាគ ១០២
[២] សារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាសារម្មណៈ នូវខន្ធ២ …ជាបដិសន្ធិ។ សារម្មណធម៌ អាស្រ័យនូវអនារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកសារម្មណក្ខន្ធអាស្រ័យនូវវត្ថុ។ សារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ផង នូវអនារម្មណធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈបដិសន្ធិ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាសារម្មណៈផង នូវវត្ថុផង នូវខន្ធ២ …សេចក្តីបំប្រួញ។
[៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតិប្បច្ច័យ មានវារៈ៩។
ID: 637830651801940905
ទៅកាន់ទំព័រ៖