ព្រះត្រៃបិដក ភាគ ១០២

ចិត្តធម៌​ក្តី នោ​ចិត្តធម៌​ក្តី អា​ស្រ័យ​នូវ​នោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត នូវ​ខន្ធ២។បេ។ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ។ នោ​ចិត្តធម៌ អាស្រ័យ​នូវ​ចិត្តធម៌​ផង នូវ​នោ​ចិត្តធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​នោ​ចិ​ត្ត​ក្ខន្ធ អាស្រ័យ​នូវ​ចិត្ត​ផង នូវ​វត្ថុ​ផង មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ចិត្ត ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។
 [៤៤] នោ​ចិត្តធម៌ អាស្រ័យ​នូវ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​បដិសន្ធិ អាស្រ័យ​នូវ​ចិត្ត។ នោ​ចិត្តធម៌ អា​ស្រ័យ​នូវ​នោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​បដិសន្ធិ រហូតដល់​អសញ្ញ​សត្វ អាស្រ័យ​នូវ​ពួក​នោ​ចិ​ត្ត​ក្ខន្ធ។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637830658256846207
ទៅកាន់ទំព័រ៖