ព្រះត្រៃបិដក ភាគ ១០២

នោ​ចិត្តធម៌ អាស្រ័យ​នូវ​ចិត្តធម៌​ផង នូវ​នោ​ចិត្តធម៌​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ចិត្ត​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ចិត្ត​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ចិត្ត​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង កដ​ត្តា​រូប អាស្រ័យ​នូវ​ចិត្ត​ផង នូវ​ពួក​មហាភូត​ផង។
 [៤៥] នោ​ចិត្តធម៌ អា​ស្រ័យ​នូវ​នោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៥។ ព្រោះ​នអនន្តរ​ប្ប​ច្ច័​យ។បេ។ ព្រោះ​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤៦] នោ​ចិត្តធម៌ អាស្រ័យ​នូវ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ចិត្ត ក្នុង​អរូប ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត។ នោ​ចិត្តធម៌ អា​ស្រ័យ​នូវ​នោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត ក្នុង​អរូប នូវ​ខន្ធ២។បេ។ ចិត្តសមុដ្ឋាន​រូប ជា​បដិសន្ធិ រហូតដល់​អសញ្ញ​សត្វ អាស្រ័យ​នូវ​ពួក​នោ​ចិ​ត្ត​ក្ខន្ធ។ ចិត្តធម៌ អា​ស្រ័យ​នូវ​នោ​ចិត្តធម៌ ទើប​កើតឡើង
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637830658506930721
ទៅកាន់ទំព័រ៖