ព្រះត្រៃបិដក ភាគ ១០២
ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ចិត្តអាស្រ័យនូវពួកនោចិត្តក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវវត្ថុ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវខន្ធ១ ដែលមិនមែនជាចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ផង នូវនោចិត្តធម៌ផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺក្នុងអរូប ខន្ធ២ អាស្រ័យនូវខន្ធ១ ដែលមិនមែនជាចិត្តផង នូវចិត្តផង នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនោចិត្តក្ខន្ធផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្តផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្តក្ខន្ធ អាស្រ័យនូវចិត្តផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្តផង នូវពួកសម្បយុត្តកក្ខន្ធផង កដត្តារូប អាស្រ័យនូវចិត្តផង នូវពួកមហាភូតផង។ ព្រោះនបច្ឆាជាតប្បច្ច័យ ព្រោះនអាសេវនប្បច្ច័យ។
[៤៧] នោចិត្តធម៌ អាស្រ័យនូវចិត្តធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវចិត្ត។ នោចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកនោចិត្តក្ខន្ធ
ID: 637830658703035190
ទៅកាន់ទំព័រ៖