ព្រះត្រៃបិដក ភាគ ១០២
បច្ចយវារៈ
[៥១] នោចិត្តធម៌ ពឹងផ្អែកនឹងចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូប ជាបដិសន្ធិក្តី ពឹងផ្អែកនឹងចិត្ត។ នោចិត្តធម៌ ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមែនជាចិត្ត នឹងខន្ធ២។បេ។ ជាបដិសន្ធិ រហូតដល់ពួកមហាភូត ពួកនោចិត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ ចិត្តធម៌ ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងពួកនោចិត្តក្ខន្ធ ចិត្ត ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ចិត្ត ពឹងផ្អែកនឹងពួកនោចិត្តក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ចិត្ត ពឹងផ្អែកនឹងវត្ថុ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ពឹងផ្អែកនឹងនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមែនជាចិត្ត នឹងខន្ធ២ … ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី កដត្តារូបក្តី ពឹងផ្អែកនឹងខន្ធ១ ដែលមិនមែនជាចិត្ត នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ។
ID: 637830659204091845
ទៅកាន់ទំព័រ៖