ព្រះត្រៃបិដក ភាគ ១០២

ចិត្តធម៌​ក្តី នោ​ចិត្តធម៌​ក្តី ពឹង​ផ្អែក​នឹងនោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត នឹង​ខន្ធ២ … ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ ចក្ខុវិញ្ញាណ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ កាយវិញ្ញាណ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​កាយាយតនៈ។ នោ​ចិត្តធម៌ ពឹងផ្អែក​នឹង​ចិត្តធម៌​ផង នឹងនោ​ចិត្តធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត​ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២ … ពួក​នោ​ចិ​ត្ត​ក្ខន្ធ ពឹងផ្អែក​នឹង​ចិត្ត​ផង នឹង​វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​នោ​ចិ​ត្ត​ក្ខន្ធ ពឹងផ្អែក​នឹង​ចិត្ត​ផង នឹង​វត្ថុ​ផង ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ​ផង នឹង​ចក្ខុវិញ្ញាណ​ផង នឹង​កាយ​តនៈ​ផង … សេចក្តី​បំប្រួញ។
 [៥៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៥ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637830659610795710
ទៅកាន់ទំព័រ៖