ព្រះត្រៃបិដក ភាគ ១០២

 [៥៤] នោ​ចិត្តធម៌ ពឹងផ្អែក​នឹង​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​អហេតុកចិត្ត ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ចិត្ត ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ នោ​ចិត្តធម៌ ពឹង​ផ្អែក​នឹងនោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​អហេតុ​កក្ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត នឹង​ខន្ធ២ … មាន​អហេតុកប្បដិសន្ធិ រហូតដល់​ពួក​អសញ្ញ​សត្វ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​នោ​ចិ​ត្ត​ក្ខន្ធ​ជា​អហេតុកៈ ពឹងផ្អែក​នឹង​វត្ថុ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​វត្ថុ​ផង។ ចិត្តធម៌ ពឹង​ផ្អែក​នឹងនោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្ត ពឹងផ្អែក​នឹង​ពួក​អហេតុ​កក្ខន្ធ ដែល​មិនមែន​ជា​ចិត្ត ចិត្តជា​អហេតុកប្បដិសន្ធិ ពឹងផ្អែក​នឹង​វត្ថុ។បេ។ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត ពឹងផ្អែក​នឹង​វត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ ពឹងផ្អែក​នឹង​កាយាយតនៈ។បេ។
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637830659824013862
ទៅកាន់ទំព័រ៖