ព្រះត្រៃបិដក ភាគ ១០២

ចិត្តធម៌​ក្តី នោ​ចិត្តធម៌​ក្តី ពឹង​ផ្អែក​នឹងនោ​ចិត្តធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​អហេតុ​កក្ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត នឹង​ខន្ធ២។បេ។ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​អហេតុកប្បដិសន្ធិ ពឹងផ្អែក​នឹង​វត្ថុ។បេ។ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ។បេ។ កាយាយតនៈ។បេ។ នោ​ចិត្តធម៌ ពឹងផ្អែក​នឹង​ចិត្តធម៌​ផង នឹងនោ​ចិត្តធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​អហេតុ​កក្ខន្ធ១ ដែល​មិនមែន​ជា​ចិត្ត​ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២។បេ។ ពួក​នោ​ចិ​ត្ត​ក្ខន្ធ ពឹងផ្អែក​នឹង​ចិត្ត​ផង នឹង​វត្ថុ​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​នោ​ចិ​ត្ត​ក្ខន្ធ ពឹងផ្អែក​នឹង​ចិត្ត​ផង នឹង​វត្ថុ​ផង ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ​ផង នឹង​ចក្ខុវិញ្ញាណ​ផង នឹង​កាយាយតនៈ​ផង។បេ។ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​ចិត្ត​ផង។ សេចក្តី​បំប្រួញ។
 [៥៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637830660034724238
ទៅកាន់ទំព័រ៖