ព្រះត្រៃបិដក ភាគ ១០២

 [៤] សា​រម្ម​ណធម៌ អាស្រ័យ​នូវ​សា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​សា​រម្ម​ណៈ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ អនា​រម្ម​ណធម៌ អាស្រ័យ​នូវ​សា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជា​អហេតុកប្បដិសន្ធិ អាស្រ័យ​នូវ​ពួក​អហេតុ​កក្ខន្ធ​ជា​សា​រម្ម​ណៈ។ សា​រម្ម​ណធម៌​ក្តី អនា​រម្ម​ណធម៌​ក្តី អាស្រ័យ​នូវ​សា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​សា​រម្ម​ណៈ នូវ​ខន្ធ២ … ជា​អហេតុកប្បដិសន្ធិ។ អនា​រម្ម​ណធម៌ អាស្រ័យ​នូវ​អនា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មហាភូត១ … មហាភូត១ របស់​ពួក​អសញ្ញ​សត្វ …។ សា​រម្ម​ណធម៌ អាស្រ័យ​នូវ​អនា​រម្ម​ណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​សា​រម្ម​ណក្ខន្ធ អាស្រ័យ​នូវ​វត្ថុ។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637830651984303628
ទៅកាន់ទំព័រ៖