ព្រះត្រៃបិដក ភាគ ១០២
បញ្ហាវារៈ
[៦១] នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនមែនជាចិត្ត ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនមែនជាចិត្ត ជាបច្ច័យ គឺជាបដិសន្ធិនៃចិត្ត ដោយហេតុប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនមែនជាចិត្ត ជាបច្ច័យ គឺជាបដិសន្ធិ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[៦២] ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអារម្មណប្បច្ច័យ គឺចិត្តកើតឡើង ព្រោះប្រារព្ធនូវចិត្ត។ មូល បណ្ឌិតគប្បីធើ្វចុះ។ ពួកនោចិត្តក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវចិត្ត។ មូល បណ្ឌិតគប្បីធ្វើចុះ។ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវចិត្ត។ នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន រក្សានូវសីល ធើ្វនូវឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ត្រេកអរ រីករាយ
ID: 637830660871425491
ទៅកាន់ទំព័រ៖