ព្រះត្រៃបិដក ភាគ ១០២

រាគៈ​កើតឡើង ព្រោះ​បា្រ​រព្ធ​នូវ​កុសល​នោះ។បេ។ ទោមនស្ស​កើតឡើង នូវ​ពួក​កុសល ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន … ចេញ​អំពី​ឈាន នូវ​ឈាន … ពួក​ព្រះ​អរិយៈ​ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះនិព្វាន និព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស​មិនមែន​ជា​ចិត្ត ដែល​លះបង់​ហើយ ពិចារណា​នូវ​ពួក​កិលេស ដែល​ខ្លួន​សង្កត់សង្កិន​ហើយ ដឹង​នូវ​ពួក​កិលេស ដែល​ខ្លួន​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ពួក​នោ​ចិ​ត្ត​ក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​ធម៌ មិនមែន​ជា​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ។បេ។ អា​កិ​ញ្ចញ្ញា​យតនៈ។បេ។ រូបាយតនៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ។បេ។ ពួក​នោ​ចិ​ត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​កាពិ​ចារ​ណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637830661071600240
ទៅកាន់ទំព័រ៖