ព្រះត្រៃបិដក ភាគ ១០២
នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន … ដូចជាដំណើរទី១ មិនមានការធ្វើឲ្យផេ្សងៗគា្នទេ។ នេះជាសេចក្តីផេ្សងគ្នា គឺរូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ នោចិត្តក្ខន្ធ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ។បេ។ ដោយអារម្មណប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន … ដូចជាដំណើរទី១ មិនមានការធ្វើឲ្យផ្សេងៗគា្នទេ។ នេះជាសេចក្តីផ្សេងគ្នា គឺរូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង។ នោចិត្តក្ខន្ធ (ជាបច្ច័យ) នៃការពិចារណានូវឥទ្ធិវិធញ្ញាណ។បេ។ ដោយអារម្មណប្បច្ច័យ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃចិត្តធម៌ ដោយអារម្មណប្បច្ច័យ គឺចិត្តប្រារព្ធនូវចិត្តផង នូវពួកសម្បយុត្តកក្ខន្ធផង មានវារៈ៣។
[៦៣] ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺចិត្តកើតឡើង ព្រោះធើ្វនូវចិត្ត ឲ្យជាទីគោរព។ ចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ
ID: 637830661294584308
ទៅកាន់ទំព័រ៖