ព្រះត្រៃបិដក ភាគ ១០២

និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​នោ​ចិ​ត្ត​ក្ខន្ធ​កើតឡើង ព្រោះ​ធើ្វ​នូវ​ចិត្ត ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​ចិ​ត្តា​ធិប​តិ​ធម៌ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ចិត្តធម៌ ជា​បច្ច័យ​នៃ​ចិត្តធម៌​ផង នៃ​នោ​ចិត្តធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ធើ្វ​នូវ​ចិត្ត ឲ្យ​ជាទី​គោរព។ នោ​ចិត្តធម៌ ជា​បច្ច័យ​នៃ​នោ​ចិត្តធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម … បុគ្គល​ធើ្វ​នូវ​កុសល​នោះ ហើយ​ពិចារណា​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធើ្វ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។បេ។ ក្នុង​កាលមុន … អំពី​ឈាន … ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ នូវ​ផល … ព្រោះ​ធើ្វ​នូវ​ព្រះនិព្វាន ឲ្យ​ជាទី​គោរព … ព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​វត្ថុ … ត្រេកអរ រីករាយ ព្រោះ​ធើ្វ​នូវ​នោ​ចិ​ត្ត​ក្ខន្ធ ឲ្យ​ជាទី​គោរព រាគៈ​កើតឡើង ព្រោះ​ធើ្វ​នូវ​ពួក​ខន្ធ​នោះ​ឲ្យ​ធ្ងន់ ទិដ្ឋិ​កើតឡើង។បេ។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637830661457249939
ទៅកាន់ទំព័រ៖