ព្រះត្រៃបិដក ភាគ ១០២
ឯសហជាតាធិបតិ គឺនោចិត្តាធិបតិធម៌ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអធិបតិប្បច្ច័យ គឺដំណើរទាំង២យ៉ាង ដូចជាដំណើរទី១ដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ ឯអារម្មណាធិបតិ និងសហជាតាធិបតិ បណ្ឌិតគប្បីធ្វើចុះ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃចិត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺមានវារៈ៣ មានការធ្វើឲ្យធ្ងន់ជាអារម្មណ៍ បណ្ឌិតគប្បីធ្វើចុះ គឺអារម្មណាធិបតិហឹ្នងដដែល។
[៦៤] ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអនន្តរប្បច្ច័យ គឺចិត្តមុនៗ ជាបច្ច័យនៃចិត្តក្រោយៗ ដោយអនន្តរប្បច្ច័យ។ ចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអនន្តរប្បច្ច័យ គឺចិត្តមុនៗ ជាបច្ច័យនៃនោចិត្តក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ចិត្តជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយអនន្តរប្បច្ច័យ គឺចិត្តមុនៗ ជាបច្ច័យនៃចិត្តក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។
ID: 637830661646483304
ទៅកាន់ទំព័រ៖