ព្រះត្រៃបិដក ភាគ ១០២
នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនោចិត្តក្ខន្ធមុនៗ។បេ។ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ វារៈទាំង២យ៉ាងនេះ បណ្ឌិតអ្នកមានប្រាថ្នានឹងបំពេញ គប្បីធ្វើឲ្យដូចដំណើរមុនចុះ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃចិត្តធម៌ ដោយអនន្តរប្បច្ច័យ គឺចិត្តមុនៗក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃចិត្តក្រោយៗ ដោយអនន្តរប្បច្ច័យ។ បណ្ឌិតគប្បីសួរមូលចុះ ចិត្តមុនៗក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យ នៃពួកនោចិត្តក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ បណ្ឌិតគប្បីសួរមូលចុះ ចិត្តមុនៗក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃចិត្តក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានវារៈ៥ ដូចបដិច្ចវារៈដែរ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ៥ ដូចបដិច្ចវារៈដែរ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៥ ដូចបច្ចយវារៈដែរ។
ID: 637830661869883602
ទៅកាន់ទំព័រ៖