ព្រះត្រៃបិដក ភាគ ១០២
[៦៥] ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺចិត្ត ជាបច្ច័យនៃចិត្ត ដោយឧបនិស្សយប្បច្ច័យ មានវារៈ៣។ នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន។បេ។ តំឡើងមានះ ប្រកាន់ទិដ្ឋិ សីល។បេ។ បុគ្គលអាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃមគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយឧបនិស្សយប្បច្ច័យ គឺវារៈទាំង២យ៉ាងនេះ បណ្ឌិតអ្នកបា្រថ្នានឹងបំពេញ គប្បីធ្វើក្នុងបច្ច័យទាំងអស់ ឲ្យដូចជាដំណើរទី១ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃចិត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺចិត្តក្តី
ID: 637830662068961685
ទៅកាន់ទំព័រ៖