ព្រះត្រៃបិដក ភាគ ១០២

ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ចិត្ត ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោ​ចិត្តធម៌ ជា​បច្ច័យ​នៃ​ចិត្តធម៌​ផង នៃ​នោ​ចិត្តធម៌​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ … នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ផោដ្ឋព្វា​យតនៈ។បេ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង វត្ថុ ជា​បច្ច័យ​នៃ​ចិត្ត​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៦៧] ចិត្តធម៌ ជា​បច្ច័យ​នៃ​នោ​ចិត្តធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ នោ​ចិត្តធម៌ ជា​បច្ច័យ​នៃ​នោ​ចិត្តធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ចិត្តធម៌​ក្តី នោ​ចិត្តធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​ចិត្តធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637830662469699147
ទៅកាន់ទំព័រ៖