ព្រះត្រៃបិដក ភាគ ១០២
សារម្មណធម៌ក្តី អនារម្មណធម៌ក្តី អាស្រ័យនូវអនារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកសារម្មណក្ខន្ធអាស្រ័យនូវវត្ថុ កដត្តារូប អាស្រ័យនូវពួកមហាភូត។ សារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ផង នូវអនារម្មណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាសារម្មណៈផង នូវវត្ថុផង នូវខន្ធ២ …។ អនារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ផង នូវអនារម្មណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាអហេតុកប្បដិសន្ធិ អាស្រ័យនូវពួកអហេតុកក្ខន្ធជាសារម្មណៈផង នូវពួកមហាភូតផង។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី អាស្រ័យនូវសារម្មណធម៌ផង នូវអនារម្មណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាសារម្មណៈផង នូវវត្ថុផង នូវខន្ធ២ … កដត្តារូប អាស្រ័យនូវពួកសារម្មណក្ខន្ធផង នូវពួកមហាភូតផង។
[៥] អនារម្មណធម៌ អាស្រ័យនូវសារម្មណធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកសារម្មណក្ខន្ធក្នុងខណៈនៃបដិសន្ធិ។បេ។ អនារម្មណធម៌ អាស្រ័យនូវអនារម្មណធម៌
ID: 637830652192249859
ទៅកាន់ទំព័រ៖