ព្រះត្រៃបិដក ភាគ ១០២
[៦៨] ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអាសេវនប្បច្ច័យ គឺមានវារៈ៩។
[៦៩] នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែនជាចិត្ត ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនមែនជាចិត្ត ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែនជាចិត្ត ជាបច្ច័យនៃចិត្ត ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនមែនជាចិត្ត ជាបច្ច័យនៃវិបាកចិត្ត ដោយកម្មប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលមិនមែនជាចិត្ត ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលមិនមែនជាចិត្ត ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
ID: 637830662677268250
ទៅកាន់ទំព័រ៖