ព្រះត្រៃបិដក ភាគ ១០២
នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ … វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃនោចិត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។
[៧៣] ចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ នោចិត្តធម៌
ID: 637830663151231067
ទៅកាន់ទំព័រ៖