ព្រះត្រៃបិដក ភាគ ១០២
ជាបច្ច័យនៃនោចិត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួកនោចិត្តក្ខន្ធ (ជាបច្ច័យ) នៃចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកនោចិត្ត។បេ។ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃចិត្ត ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង … ដូចជាបុរេជាតប្បច្ច័យដែរ។ សេចក្តីបំប្រួញ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺនោចិត្តក្ខន្ធ១ ជាបច្ច័យនៃខន្ធ២ផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ នោចិត្តក្ខន្ធ១។បេ។ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺនូវចក្ខុ … នូវវត្ថុ … ដូចជាបុរេជាតប្បច្ច័យ។ សេចក្តីបំប្រួញ។ ចិត្តធម៌ក្តី នោចិត្តធម៌ក្តី ជាបច្ច័យនៃនោចិត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺនោចិត្តក្ខន្ធ១ក្តី ចិត្តក្តី ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។
ID: 637830663314525042
ទៅកាន់ទំព័រ៖