ព្រះត្រៃបិដក ភាគ ១០២

សហជាត គឺ​ចិត្ត​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ពួក​នោ​ចិ​ត្ត​ក្ខន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​វារៈ២។ សហជាត គឺ​ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ សហជាត គឺ​ចិត្ត​ក្តី ពួក​មហាភូត​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី រូប​ជីវិតិន្រ្ទិយ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៧៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុ​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៥
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637830663543174198
ទៅកាន់ទំព័រ៖