ព្រះត្រៃបិដក ភាគ ១០២
ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[៧៥] ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ ចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ផង នៃនោចិត្តធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃនោចិត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ នោចិត្តធម៌ ជាបច្ច័យនៃចិត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
ID: 637830663743668090
ទៅកាន់ទំព័រ៖