ព្រះត្រៃបិដក ភាគ ១០២

 [៧៨] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ … ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។
អនុលោម​ប្ប​ដិ​លោម​មាតិកា បណ្ឌិត​គប្បី​ធ្វើ​ចុះ។

ចប់ ចិត្ត​ទុ​កៈ។
ចេតសិក​ទុ​កៈ។


បដិ​ច្ច​វារៈ


 [៧៩] ចេតសិក​ធម៌(១) អាស្រ័យ​នូវ​ចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ ខន្ធ១ អាស្រ័យ​នូវ​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ អចេតសិក​ធម៌(២) អាស្រ័យ​នូវ​ចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្ត​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ ចិត្ត​ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី អាស្រ័យ​នូវ​ចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
(១) គឺ​វេទនា សញ្ញា និង​សង្ខារ។ អដ្ឋកថា។ (២) គឺ​ចិត្ត រូប និង​និព្វាន។ អដ្ឋកថា។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637830664431097526
ទៅកាន់ទំព័រ៖