ព្រះត្រៃបិដក ភាគ ១០២
អចេតសិកធម៌ អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យនូវចិត្ត វត្ថុ អាស្រ័យនូវចិត្ត ចិត្ត អាស្រ័យនូវវត្ថុ មហាភូត១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ចេតសិកធម៌ អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្ត។បេ។ ក្នុងខណៈនៃបដិសន្ធិ ពួកចេតសិកក្ខន្ធ អាស្រ័យនូវវត្ថុ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្ត។បេ។ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ ចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធផង នូវចិត្តផង នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ
ID: 637830664610017163
ទៅកាន់ទំព័រ៖