ព្រះត្រៃបិដក ភាគ ១០២

ខន្ធ២ អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ផង នូវ​ចិត្ត​ផង នូវ​វត្ថុ​ផង នូវ​ខន្ធ២…។ អចេតសិក​ធម៌ អាស្រ័យ​នូវ​ចេតសិក​ធម៌​ផង នូវ​អចេតសិក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ផង នូវ​ចិត្ត​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ផង នូវ​ចិត្ត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ផង នូវ​វត្ថុ​ផង។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី អាស្រ័យ​នូវ​ចេតសិក​ធម៌​ផង នូវ​អចេតសិក​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី ចិត្ត​ក្តី អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ផង នូវ​វត្ថុ​ផង ខន្ធ១ក្តី ចិត្ត​ក្តី អាស្រ័យ​នូវ​ខន្ធ២ផង នូវ​វត្ថុ​ផង។
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637830664799672231
ទៅកាន់ទំព័រ៖