ព្រះត្រៃបិដក ភាគ ១០២
[៨០] ចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ នូវខន្ធ២ … បដិសន្ធិ។ អចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្តជាបដិសន្ធិ អាស្រ័យនូវពួកចេតសិកក្ខន្ធ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ នូវខន្ធ២ … បដិសន្ធិ។ អចេតសិកធម៌ អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវវត្ថុ។ ចេតសិកធម៌ អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្ត។បេ។ ក្នុងខណៈនៃបដិសន្ធិ ពួកចេតសិកក្ខន្ធ អាស្រ័យនូវវត្ថុ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង
ID: 637830664978332720
ទៅកាន់ទំព័រ៖