ព្រះត្រៃបិដក ភាគ ១០២
ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវចិត្តផង នូវខន្ធ២ … ខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវចិត្តផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ … ខន្ធ២ អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។ អចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្ត អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២…។
[៨១] ចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ។ សេចក្តីបំប្រួញ។
[៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637830665237818706
ទៅកាន់ទំព័រ៖