ព្រះត្រៃបិដក ភាគ ១០២

 [៨៣] ចេតសិក​ធម៌ អាស្រ័យ​នូវ​ចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ … មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។ អចេតសិក​ធម៌ អាស្រ័យ​នូវ​ចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្ត​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ជា​អហេតុកប្បដិសន្ធិ អាស្រ័យ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ ជា​អហេតុកៈ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី អាស្រ័យ​នូវ​ចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ … ជា​អហេតុកប្បដិសន្ធិ។ អចេតសិក​ធម៌ អាស្រ័យ​នូវ​អចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​អហេតុកចិត្ត កដ​ត្តា​រូប អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យ​នូវ​ចិត្ត ចិត្ត អាស្រ័យ​នូវ​វត្ថុ មហាភូត១ … មហាភូត១ របស់​ពួក​អសញ្ញ​សត្វ​…។ ចេតសិក​ធម៌ អាស្រ័យ​នូវ​អចេតសិក​ធម៌ ទើប​កើតឡើង
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637830665417885180
ទៅកាន់ទំព័រ៖