ព្រះត្រៃបិដក ភាគ ១០២

ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​អហេតុកចិត្ត ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​ចេ​តសិ​កក្ខន្ធ អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ចិត្ត ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី អាស្រ័យ​នូវ​អចេតសិក​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុកចិត្ត ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។ ចេតសិក​ធម៌ អាស្រ័យ​នូវ​ចេតសិក​ធម៌​ផង នូវ​អចេតសិក​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ ជា​អហេតុកៈ​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ខន្ធ២ អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ផង នូវ​ចិត្ត​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ នូវ​ខន្ធ២ … ខន្ធ២ អាស្រ័យ​នូវ​ចេ​តសិ​កក្ខន្ធ១ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ នូវ​ខន្ធ២ …
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637830665594050863
ទៅកាន់ទំព័រ៖