ព្រះត្រៃបិដក ភាគ ១០២
មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវចិត្តផង។ អចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចេតសិកក្ខន្ធជាអហេតុកៈផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចេតសិកក្ខន្ធជាអហេតុកៈផង នូវពួកមហាភូតផង កដត្តារូប អាស្រ័យនូវពួកចេតសិកក្ខន្ធផង នូវចិត្តផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូប អាស្រ័យនូវពួកចេតសិកក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ចិត្ត អាស្រ័យនូវពួកចេតសិកក្ខន្ធផង នូវវត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ ជាអហេតុកៈផង នូវចិត្តផង ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវចិត្តផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី អាស្រ័យនូវចេតសិកក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃអហេតុកប្បដិសន្ធិ នូវខន្ធ២…។
ID: 637830665789885175
ទៅកាន់ទំព័រ៖