ព្រះត្រៃបិដក ភាគ ១០២
[៨៤] អចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចេតសិកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ។បេ។ អចេតសិកធម៌ អាស្រ័យនូវអចេតសិកធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្តជាបដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ។ អចេតសិកធម៌ អាស្រ័យនូវចេតសិកធម៌ផង នូវអចេតសិកធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចេតសិកក្ខន្ធផង នូវវិញ្ញាណផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកចេតសិកក្ខន្ធផង នូវពួកមហាភូតផង វារៈទាំង២យ៉ាង បណ្ឌិតគប្បីធើ្វ ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំប្រួញ។
[៨៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ៦ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣
ID: 637830666028877249
ទៅកាន់ទំព័រ៖