ព្រះត្រៃបិដក ភាគ ១០២
ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ពឹងផ្អែកនឹងអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងចិត្ត ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ វារៈ២យ៉ាង បណ្ឌិតគប្បីធើ្វ ក្នុងខណៈនៃបដិសន្ធិចុះ។ ចេតសិកធម៌ ពឹងផ្អែកនឹងចេតសិកធម៌ផង នឹងអចេតសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងចេតសិកក្ខន្ធ១ផង នឹងចិត្តផង នឹងខន្ធ២ … ខន្ធ២ ពឹងផ្អែកនឹងចេតសិកក្ខន្ធ១ផង នឹងចិត្តផង នឹងវត្ថុផង នឹងខន្ធ២ … វារៈ២យ៉ាង បណ្ឌិតគប្បីធើ្វ ក្នុងខណៈនៃបដិសន្ធិចុះ។ អចេតសិកធម៌ ពឹងផ្អែកនឹងចេតសិកធម៌ផង នឹងអចេតសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកចេតសិកក្ខន្ធផង នឹងចិត្តផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកចេតសិកក្ខន្ធផង នឹងពួកមហាភូតផង ចិត្តពឹងផ្អែកនឹងពួកចេតសិកក្ខន្ធផង នឹងវត្ថុផង វារៈ៣យ៉ាង បណ្ឌិតគប្បីធើ្វ ក្នុងខណៈនៃបដិសន្ធិចុះ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ពឹងផ្អែកនឹងចេតសិកធម៌ផង នឹងអចេតសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងចេតសិកក្ខន្ធ១ផង នឹងចិត្តផង
ID: 637830666502986638
ទៅកាន់ទំព័រ៖