ព្រះត្រៃបិដក ភាគ ១០២

ចេតសិក​ធម៌ ពឹងផ្អែក​នឹង​ចេតសិក​ធម៌​ផង នឹង​អចេតសិក​ធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខុវិញ្ញាណ​ផង នឹង​ខន្ធ២ … ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខ្វាយតនៈ​ផង នឹង​ខន្ធ២ … ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ … ខន្ធ២ ពឹងផ្អែក​នឹង​ចេ​តសិ​កក្ខន្ធ១ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២ … ខន្ធ២ ពឹងផ្អែក​នឹង​ចេ​តសិ​កក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … វារៈ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ អចេតសិក​ធម៌ ពឹងផ្អែក​នឹង​ចេតសិក​ធម៌​ផង នឹង​អចេតសិក​ធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខ្វាយតនៈ​ផង ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ … ចិត្ត ពឹងផ្អែក​នឹង​ពួក​ចេ​តសិ​កក្ខន្ធ​ផង នឹង​វត្ថុ​ផង ឯបដិសន្ធិ មាន​វារៈ១។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី ពឹងផ្អែក​នឹង​ចេតសិក​ធម៌​ផង នឹង​អចេតសិក​ធម៌​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចក្ខុវិញ្ញាណ​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ផង នឹង​ចក្ខ្វាយតនៈ​ផង ពឹងផ្អែក​នឹង​ខន្ធ២ … ខន្ធ២ក្តី ចិត្ត​ក្តី ពឹងផ្អែក​នឹង​ចេ​តសិ​កក្ខន្ធ១ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២ … បដិសន្ធិ មាន​វារៈ១។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637830667127148884
ទៅកាន់ទំព័រ៖