ព្រះត្រៃបិដក ភាគ ១០២
បច្ចយវារៈ
[៩] សារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣ ដូចបដិច្ចវារៈដែរ។ អនារម្មណធម៌ ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមហាភូត១។បេ។ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប ពឹងផ្អែកនឹងពួកមហាភូត។ សារម្មណធម៌ ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសារម្មណក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ក្នុងខណៈនៃបដិសន្ធិ ពួកសារម្មណក្ខន្ធពឹងផ្អែកនឹងវត្ថុ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសារម្មណក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូបជាបដិសន្ធិ ពឹងផ្អែកនឹងពួកមហាភូត។ សារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាសារម្មណៈផង នឹងវត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិ។ អនារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកសារម្មណក្ខន្ធផង នឹងពួកមហាភូតផង។
ID: 637830652748309772
ទៅកាន់ទំព័រ៖