ព្រះត្រៃបិដក ភាគ ១០២
[៩៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។
[៩៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ … ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
សំសដ្ឋវារៈ
[៩៥] ចេតសិកធម៌ ច្រឡំនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ ច្រឡំនឹងចេតសិកក្ខន្ធ១ នឹងខន្ធ២ … ជាបដិសន្ធិ។ អចេតសិកធម៌ ច្រឡំនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តជាបដិសន្ធិ ច្រឡំនឹងពួកចេតសិកក្ខន្ធ។ ចេតសិកធម៌ក្តី អចេតសិកធម៌ក្តី ច្រឡំនឹងចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ច្រឡំនឹងចេតសិកក្ខន្ធ១ នឹងខន្ធ២… ជាបដិសន្ធិ។ ចេតសិកធម៌ ច្រឡំនឹងអចេតសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធជាបដិសន្ធិ ច្រឡំនឹងចិត្ត។ ចេតសិកធម៌ ច្រឡំនឹងចេតសិកធម៌ផង នឹងអចេតសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637830667617531513
ទៅកាន់ទំព័រ៖