ព្រះត្រៃបិដក ភាគ ១០២

ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​អចេតសិក​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ចេតសិក​ហេតុ ជា​បច្ច័យ គឺជា​បដិសន្ធិ​នៃ​ចិត្ត​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ ចេតសិក​ធម៌ ជា​បច្ច័យ នៃ​ចេតសិក​ធម៌​ផង នៃ​អចេតសិក​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ចេតសិក​ហេតុ ជា​បច្ច័យ គឺជា​បដិសន្ធិ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ចិត្ត​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១០០] ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ចេតសិក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ចេ​តសិ​កក្ខន្ធ​កើតឡើង ព្រោះ​បា្រ​រព្ធ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ។ បណ្ឌិត​គប្បី​សួរ​នូវ​មូល​ផង​ចុះ ចិត្ត​កើតឡើង ព្រោះ​បា្រ​រព្ធ​នូវ​ចេ​តសិ​កក្ខន្ធ។ បណ្ឌិត​គប្បី​សួរ​នូវ​មូល​ផង​ចុះ ពួក​ចេ​តសិ​កក្ខន្ធ​ក្តី ចិត្ត​ក្តី កើតឡើង ព្រោះ​បា្រ​រព្ធ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ។ អចេតសិក​ធម៌ ជា​បច្ច័យ​នៃ​អចេតសិក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ផល ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ នូវ​ចក្ខុ … នូវ​វត្ថុ … បុគ្គល​ឃើញច្បាស់​នូវ​ពួក​អចេ​តសិ​កក្ខន្ធ ថា​មិន​ទៀង ត្រេកអរ រីករាយ ចិត្ត កើតឡើង ព្រោះ​បា្រ​រព្ធ​នូវ​ចេ​តសិ​កក្ខន្ធ​នោះ បុគ្គល​ឃើញ​នូវ​រូប​ដោយ​ទិព្វចក្ខុ
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637830668184187705
ទៅកាន់ទំព័រ៖