ព្រះត្រៃបិដក ភាគ ១០២

អចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ចេតសិក​ធម៌​ផង នៃ​អចេតសិក​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ព្រះនិព្វាន ដូច​ដំណើរ​ទី១ដែរ។ នូវ​ចក្ខុ … នូវ​វត្ថុ … បុគ្គល​ឃើញច្បាស់ នូវ​ពួក​អចេ​តសិ​កក្ខន្ធ ថា​មិន​ទៀង ត្រេកអរ រីករាយ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​បា្រ​រព្ធ​នូវ​អចេ​តសិ​កក្ខន្ធ​នោះ ទិព្វ …។ សេចក្តី​បំប្រួញ។ រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ … ពួក​អចេ​តសិ​កក្ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី ជា​បច្ច័យ​នៃ​ចេតសិក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ចេ​តសិ​កក្ខន្ធ​កើតឡើង ព្រោះ​បា្រ​រព្ធ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ផង នូវ​ចិត្ត​ផង។ បណ្ឌិត​គប្បី​សួរ​នូវ​មូល​ផង​ចុះ ចិត្ត​កើតឡើង ព្រោះ​បា្រ​រព្ធ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ផង នូវ​ចិត្ត​ផង។ បណ្ឌិត​គប្បី​សួរ​នូវ​មូល​ផង​ចុះ ពួក​ចេ​តសិ​កក្ខន្ធ​ក្តី ចិត្ត​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ចេ​តសិ​កក្ខន្ធ​ផង នូវ​ចិត្ត​ផង។
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637830668540495988
ទៅកាន់ទំព័រ៖