ព្រះត្រៃបិដក ភាគ ១០២
[១០១] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកចេតសិកក្ខន្ធ កើតឡើង ព្រោះធ្វើនូវចេតសិកក្ខន្ធ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺចេតសិកាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ បណ្ឌិតគប្បីសួរនូវមូលផងចុះ អារម្មណាធិបតិ គឺចិត្តកើតឡើង ព្រោះធ្វើនូវចេតសិកក្ខន្ធ ឲ្យជាទីគោរព ឯសហជាតាធិបតិ គឺចេតសិកាធិបតិ ជាបច្ច័យនៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ បណ្ឌិតគប្បីសួរនូវមូលផងចុះ អារម្មណាធិបតិ គឺពួកចេតសិកក្ខន្ធក្តី ចិត្តក្តី កើតឡើង ព្រោះធ្វើនូវពួកចេតសិកក្ខន្ធ ឲ្យជាទីគោរព ឯសហជាតាធិបតិ គឺចេតសិកាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ធ្វើនូវព្រះនិព្វាន ឲ្យជាទីគោរព ហើយពិចារណា ព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ … នូវវត្ថុ… បុគ្គលធ្វើនូវពួកអចេតសិកក្ខន្ធ ឲ្យជាទីគោរព។
ID: 637830668730023702
ទៅកាន់ទំព័រ៖