ព្រះត្រៃបិដក ភាគ ១០២

ហើយ​ត្រេកអរ រីករាយ ចិត្ត​កើតឡើង ព្រោះ​ធ្វើ​នូវ​ខន្ធ​នោះ ឲ្យ​ជាទី​គោរព។ សហជាតា​ធិប​តិ គឺ​អចេត​សិកា​ធិប​តិ ជា​បច្ច័យ​នៃ​ចិត្ត​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អចេតសិក​ធម៌ ជា​បច្ច័យ នៃ​ចេតសិក​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ធ្វើ​នូវ​ព្រះនិព្វាន ឲ្យ​ជាទី​គោរព … ដូច​ដំណើរ​ទី១ដែរ។ នូវ​ចក្ខុ … នូវ​វត្ថុ … បុគ្គល​ធ្វើ​នូវ​ពួក​អចេ​តសិ​កក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ធ្វើ​នូវ​អចេ​តសិ​កក្ខន្ធ​នោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​កើតឡើង។បេ។ ឯសហជាតា​ធិប​តិ គឺ​អចេត​សិកា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ចេតសិក​ធម៌​ផង នៃ​អចេតសិក​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ព្រះនិព្វាន … ដូច​ដំណើរ​ទី១ដែរ។ បុគ្គល​ធ្វើ​នូវ​ពួក​អចេ​តសិ​កក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ ពួក​អចេ​តសិ​កក្ខន្ធ​ក្តី ចិត្ត​ក្តី កើតឡើង ព្រោះ​ធ្វើ​នូវ​អចេ​តសិ​កក្ខន្ធ​នោះ ឲ្យ​ជាទី​គោរព។ សហជាតា​ធិប​តិ គឺ​អចេត​សិកា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637830668911807052
ទៅកាន់ទំព័រ៖