ព្រះត្រៃបិដក ភាគ ១០២

ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី ជា​បច្ច័យ​នៃ​ចេតសិក​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ។ មាន​វារៈ៣។ ជា​អា​រម្ម​ណា​ធិប​តិ​ដដែល។
 [១០២] ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ចេតសិក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ចេ​តសិ​កក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ចេ​តសិ​កក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ បណ្ឌិត​គប្បី​សួរ​នូវ​មូល​ផង​ចុះ ពួក​ចេ​តសិ​កក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ចិ​ត្ត​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ បណ្ឌិត​គប្បី​សួរ​នូវ​មូល​ផង​ចុះ ពួក​ចេ​តសិ​កក្ខន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​ចេ​តសិ​កក្ខន្ធ​ក្រោយៗផង នៃ​ចិត្ត​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អចេតសិក​ធម៌ ជា​បច្ច័យ​នៃ​អចេតសិក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ចិ​ត្ត​មុនៗ ជា​បច្ច័យ​នៃ​ចិ​ត្ត​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម ជា​បច្ច័យ​នៃ​គោត្រភូ​ផង នៃ​ផល​សមាបត្តិ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ចេតសិក​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ បណ្ឌិត​គប្បី​ធ្វើឲ្យ​ពេញ ដូច​ដំណើរ​ទី១ចុះ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637830669099909650
ទៅកាន់ទំព័រ៖