ព្រះត្រៃបិដក ភាគ ១០២
ជាបច្ច័យនៃចេតសិកធម៌ ដោយអនន្តរប្បច្ច័យ គឺមានវារៈ៣ អាវជ្ជនៈក្តី វុដ្ឋានៈក្តី មិនមានទេ។ ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ គឺមានវារៈ៩ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងបដិច្ចវារៈដែរ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងបដិច្ចវារៈដែរ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៩ ដូចគ្នានឹងបច្ចយវារៈដែរ។
[១០៣] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកចេតសិកក្ខន្ធ ជាបច្ច័យនៃពួកចេតសិកក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ បណ្ឌិតគប្បីសួរនូវមូលផងចុះ មានវារៈ៣ ពួកចេតសិកក្ខន្ធ ជាឧបនិស្ស័យ ជាបច្ច័យនៃចិត្ត ដោយឧបនិស្សយប្បច្ច័យ។ បណ្ឌិត គប្បីសួរនូវមូលផងចុះ មានវារៈ៣ ពួកចេតសិកក្ខន្ធ ជាឧបនិស្ស័យ ជាបច្ច័យនៃពួកចេតសិកក្ខន្ធផង នៃចិត្តផង ដោយឧបនិស្សយប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺនូវរដូវ …
ID: 637830669331676623
ទៅកាន់ទំព័រ៖