ព្រះត្រៃបិដក ភាគ ១០២
សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាសារម្មណៈផង នឹងវត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ជាបដិសន្ធិ ពឹងផ្អែកនឹងពួកសារម្មណក្ខន្ធផង នឹងពួកមហាភូតផង។
[១០] សារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាសារម្មណៈ នឹងខន្ធ២ … ជាបដិសន្ធិ។ សារម្មណធម៌ ពឹងផ្អែកនឹងអនារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកសារម្មណក្ខន្ធជាបដិសន្ធិ ពឹងផ្អែកនឹងវត្ថុ។ សារម្មណធម៌ ពឹងផ្អែកនឹងសារម្មណធម៌ផង នឹងអនារម្មណធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងខន្ធ២ … ច្រឡំដោយកាយវិញ្ញាណ។បេ។ ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាសារម្មណៈផង នឹងវត្ថុផង នឹងខន្ធ២ … ជាបដិសន្ធិ។ សេចក្តីបំព្រួញ។
ID: 637830652953413505
ទៅកាន់ទំព័រ៖