ព្រះត្រៃបិដក ភាគ ១០២
ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃចិត្ត ដោយបុរេជាតប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យ នៃពួកចេតសិកក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញនូវចក្ខុ … នូវវត្ថុ ថាមិនទៀង ត្រេកអរ រីករាយ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ផោដ្ឋព្វាយតនៈ…។
ID: 637830669725249690
ទៅកាន់ទំព័រ៖