ព្រះត្រៃបិដក ភាគ ១០២

ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង កាយាយតនៈ … វត្ថុ ជា​បច្ច័យ​នៃ​ចិត្ត​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [១០៥] ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​អចេតសិក​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ អចេតសិក​ធម៌ ជា​បច្ច័យ​នៃ​អចេតសិក​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី ជា​បច្ច័យ​នៃ​អចេតសិក​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។
 [១០៦] ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ចេតសិក​ធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [១០៧] ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ចេតសិក​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតសិក​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​ចេតសិក​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​អចេតសិក​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​ចេតសិក​ចេតនា ជា​បច្ច័យ​នៃ​ចិត្ត​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637830669984686330
ទៅកាន់ទំព័រ៖