ព្រះត្រៃបិដក ភាគ ១០២
ឯនានាខណិកៈ គឺចេតសិកចេតនា ជាបច្ច័យនៃវិបាកចិត្តផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតសិកចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតសិកចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[១០៨] ចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយវិបាកប្បច្ច័យ គឺមានវារៈ៩ ជាបច្ច័យ ដោយអាហារប្បច្ច័យ គឺមានវារៈ៩ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៩ ជាបច្ច័យ ដោយឈានប្បច្ច័យ គឺមានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺមានវារៈ៣ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ គឺមានវារៈ៥។
[១០៩] ចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ អចេតសិកធម៌ ជាបច្ច័យនៃអចេតសិកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។
ID: 637830670219888085
ទៅកាន់ទំព័រ៖