ព្រះត្រៃបិដក ភាគ ១០២
សហជាត គឺចិត្ត ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចិត្តជាបច្ច័យនៃពួកកដត្តារូប ដោយវិប្បយុត្តប្បច្ច័យ ចិត្តជាបច្ច័យនៃវត្ថុ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃចិត្ត ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺចិត្ត ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុជាបច្ច័យនៃពួកចេតសិកក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកចេតសិកក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ អចេតសិកធម៌ ជាបច្ច័យនៃចេតសិកធម៌ផង នៃអចេតសិកធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកចេតសិកក្ខន្ធផង នៃចិត្តផង ដោយវិប្បយុត្តប្បច្ច័យ។
ID: 637830670387828714
ទៅកាន់ទំព័រ៖