ព្រះត្រៃបិដក ភាគ ១០២

ឯបុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង កាយាយតនៈ … វត្ថុ ជា​បច្ច័យ នៃ​ចិត្ត​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ចេតសិក​ធម៌​ក្តី អចេតសិក​ធម៌​ក្តី ជា​បច្ច័យ​នៃ​អចេតសិក​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។
 [១១០] ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ចេតសិក​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១ ដូច​បដិ​ច្ច​វារៈ​ដែរ។ ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​អចេតសិក​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ចេតសិក​ធម៌​ផង នៃ​អចេតសិក​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១ ដូច​បដិ​ច្ច​វារៈ​ដែរ។ អចេតសិក​ធម៌ ជា​បច្ច័យ​នៃ​អចេតសិក​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សេចក្តី​បំប្រួញ។ អចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ចេតសិក​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ចិត្ត ជា​បច្ច័យ​នៃ​ពួក​ចេ​តសិ​កក្ខន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត។បេ។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637830670627542429
ទៅកាន់ទំព័រ៖